Corolla Sedan ដែលបានលើកកម្ពស់ឡើងអោយខ្ពស់ក្លាយជា Corolla Cross បានទទួលការធ្វើបច្ចុប្បន្នភាពថ្មីសម្រាប់ឆ្នាំ 2026។ ការរចនាខាងក្រៅត្រូវបានធ្វើឱ្យស្រស់ថ្មី ហើយនៅខាងក្នុងក៏មានអេក្រង់កណ្តាលទំហំធំជាងមុនផងដែរ។ ប្រព័ន្ធម៉ាស៊ីននៅតែមិនផ្លាស់ប្តូរ ដោយមានជម្រើសម៉ាស៊ីនសាំង 2.0 លីត្រ 4 ស៊ីឡាំង និងម៉ាស៊ីនសាំង-អគ្គិសនី Hybrid ដែលប្រើប្រាស់ថាមពលប្រសើរជាង។ ម៉ូដែលសាំងអាចជ្រើសរើសបានទាំងជាមួយប្រព័ន្ធបើកបរកង់មុខ ឬបើកបរកង់ទាំងអស់ ខណៈដែល Corolla Cross…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន Toyota Motor Thailand រំពឹងថា “អនាគតភ្លឺស្វាង” សម្រាប់ឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសថៃ អាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ទោះបីជាឆ្នាំនេះ ចាប់ផ្តើមឡើងជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ថ្មី ខណៈដែលក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានកំណត់គោលដៅប្រកបដោយមហិច្ឆតាកំណើន ពី ១៥ ទៅ ២៣ ភាគរយក្នុងការលក់ជាមួយយុទ្ធនាការ “environmentally-friendly” ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការទិញថ្មី។
United Airlines បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ចុងក្រោយបង្អស់ ដែលប្រកាសពីពេលវេលាដើម្បីហោះហើរយន្តហោះ Boeing 737 MAX ម្តងទៀត ដោយនិយាយថា យន្ដហោះនេះនឹងចាប់ផ្តើមហោះហើរឡើងវិញនៅខែកុម្ភៈ។
ខេត្ត Ninh Binh ចង់សាងសង់ព្រលានយន្តហោះក្នុងស្រុកផ្ទាល់ខ្លួនមួយ ដើម្បីទាញយកផលប្រយោជន៍ពីទេសចរណ៍របស់ខ្លួន និងបម្រើដល់ការអភិវឌ្ឍឧស្សាហកម្ម។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xpeng ដែលបានប្រមូលប្រាក់ចំនួន ១,៨ ពាន់លានដុល្លារ ពីការចុះបញ្ជីនៅក្នុងទីក្រុងហុងកុង នឹងផលិតរថយន្តម៉ូដែលថ្មីនាពេលអនាគត ដោយផ្អែកលើគ្រោងឆ្អឹង ដែលត្រូវបានរចនាឡើងសម្រាប់ទីផ្សារអន្តរជាតិ។